សេផានា 1:1-4
សេផានា 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលា កេដាលាជាកូនអ័ម៉ារា អ័ម៉ារាជាកូនហេសេគា ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ជាព្រះរាជបុត្រារបស់ព្រះបាទអាំម៉ូន ស្តេចស្រុកយូដា។ យើងនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ យើងនឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត រួមជាមួយពួកមនុស្សអាក្រក់ យើងនឹងកាត់មនុស្សចេញពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ យើងនឹងលូកដៃទៅទាស់នឹងស្រុកយូដា ហើយទាស់នឹងពួកអ្នកនៅ ក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់សំណល់របស់ព្រះបាលចេញពីទីនេះ ព្រមទាំងឈ្មោះពួកសង្ឃដែលបម្រើរូបព្រះ រួមជាមួយពួកសង្ឃ
សេផានា 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកសេផានា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដាលា ជាចៅទួតរបស់លោកអម៉ារា និងជាចៅលួតរបស់លោកហេសេគា នៅរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន ស្ដេចស្រុកយូដា។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើប្រាស់ សម្រាប់គោរពព្រះបាល ព្រមទាំងលែងឲ្យមាននរណានឹកនាដល់ ពួកអាចារ្យ និងពួកបូជាចារ្យរបស់ ព្រះនោះទៀត។
សេផានា 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់សេផានា ជាកូនគូស៊ី ដែលជាកូនកេដាលាៗ ជាកូនអ័ម៉ារាៗជាកូនហេសេគា នៅក្នុងរាជ្យនៃយ៉ូសៀស ព្រះរាជបុត្រាអាំម៉ូន ជាស្តេចយូដា។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងរំលីងរបស់ទាំងអស់ឲ្យបាត់ពីលើផែនដីទៅ អញនឹងរំលីងទាំងមនុស្សនឹងសត្វ ក៏នឹងរំលីងទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ ព្រមទាំងរបស់អ្វីដែលនាំឲ្យរវាតចិត្ត ជាមួយនឹងពួកមនុស្សអាក្រក់ផង គឺអញនឹងកាត់ផ្តិលមនុស្សពីលើផែនដីចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងលូកដៃទៅលើស្រុកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មានដែរ ក៏នឹងកាត់ផ្តិលសំណល់របស់ព្រះបាល ពីទីនេះចេញ ព្រមទាំងឈ្មោះពួកអ្នកធ្វើការងារចំពោះរូបព្រះជាមួយនឹងពួកសង្ឃផង