ថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ! ប្រជាជនក្រុងយេរូសាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ ព្រះអម្ចាស់នឹងយាងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃព្រះអង្គធ្វើសឹកសង្គ្រាម និងថ្ងៃព្រះអង្គប្រយុទ្ធនឹងគូសត្រូវ។ នៅថ្ងៃនោះ ព្រះអង្គដាក់ព្រះបាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។ ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល ពីទិសខាងកើតទៅទិសខាងលិច ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។ ចំហៀងភ្នំម្ខាងកម្រើកទៅខាងជើង ម្ខាងទៀតទៅទិសខាងត្បូង។
អាន សាការី 14
ស្ដាប់នូវ សាការី 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 14:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ