សាការី 10:7-12

សាការី 10:7-12 គខប

អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ ពេល​ឃើញ​ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ព្រោះ​តែ​ព្រះ‌អម្ចាស់។ យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​មក​ជួប‌ជុំ​គ្នា ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង ពួក​គេ​នឹង​បង្កើត​កូន​ចៅ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។ យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។ ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល​ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។ យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។