អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។ យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ យើងនឹងកម្ចាត់កម្ចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។ យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីលក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន សាការី 10
ស្ដាប់នូវ សាការី 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 10:7-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ