«យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ ព្រះអង្គប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចម្បាំងដ៏ចំណាន។ មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចម្បាំង។ ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសម្រុកទៅលើខ្មាំង ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយ៉ូសែប យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។
អាន សាការី 10
ស្ដាប់នូវ សាការី 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 10:3-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ