ទីតុស 1:1-4

ទីតុស 1:1-4 គខប

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះអង្គ​មិន​កុហក​ទេ។ នៅ​ពេល​កំណត់ ព្រះអង្គ​បាន​សម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុស​ជា​កូន​ដ៏​ពិត​ប្រាកដ​ខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។