ទីតុស 1:1-4
ទីតុស 1:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប លុះនៅពេលកំណត់ ព្រះអង្គបានសម្តែងឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុស ជាកូនពិតក្នុងជំនឿ ដែលយើងមានជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត មកពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង។
ទីតុស 1:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ត*។ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
ទីតុស 1:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្ដីជំនឿដល់ពួករើសតាំងនៃព្រះ នឹងសេចក្ដីចេះដឹងខាងឯសេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប តែនៅពេលកំណត់ នោះទើបបានសំដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ខ្ញុំផ្ញើមកអ្នកទីតុស ជាកូនពិតតាមសេចក្ដីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។