យើងនៅមានប្អូនស្រីម្នាក់ តែនាងមិនទាន់ពេញរូបរាងទេ នៅថ្ងៃដែលមានគេមកចែចង់នាង តើយើងត្រូវធ្វើដូចម្ដេច? ប្រសិនបើនាងជាកំពែងក្រុងមួយ នោះយើងនឹងសង់ប៉មពីប្រាក់ការពារនាង ប្រសិនបើនាងជាទ្វារក្រុង នោះយើងនឹងយកបន្ទះឈើតាត្រៅ មកបាំងនាង។ ខ្ញុំជាកំពែងក្រុងមួយ សុដន់របស់ខ្ញុំប្រៀបបាននឹងប៉មរបស់ក្រុងនេះ ខ្ញុំផ្ដល់សេចក្ដីសុខសាន្តដល់ម្ចាស់ចិត្តរបស់ខ្ញុំ។ ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងថ្វាយស្ដេច។ បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង! សម្លាញ់ចិត្តអូនអើយ សូមរត់ចេញពីទីនេះទៅ! សូមរត់យ៉ាងលឿនដូចក្ដាន់ និងប្រើសស្ទាវ រត់នៅលើភ្នំដែលពោរពេញដោយគន្ធពិដោរ។
អាន បទចម្រៀង 8
ស្ដាប់នូវ បទចម្រៀង 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 8:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ