បទចម្រៀង 7:10-13

បទចម្រៀង 7:10-13 គខប

ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។ ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។ ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើង ហើយ​ចេញ​ផ្កា រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។ នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។ ផ្លែ​ស្នេហ៍សាយ​ក្លិន​យ៉ាង​ក្រអូប នៅ​មាត់​ទ្វារ​របស់​យើង មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។ ម្ចាស់​ចិត្ត​អូន​អើយ អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។