ម្ចាស់ក្សត្រិយ៍អើយ អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់! ចង្កេះរបស់អូនរាងមូល ដូចខ្សែក ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។ ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។ សុដន់ទាំងពីររបស់អូន ប្រៀបបាននឹងកូនភ្លោះ របស់ប្រើស។ ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។ ក្បាលរបស់អូនស្ថិតនៅពីលើដងខ្លួន ដូចភ្នំកើមែល។ សរសៃសក់របស់អូនប្រៀបបីដូចក្រណាត់ដ៏ទន់។ ព្រះរាជាគាប់ព្រះហឫទ័យនឹង ផ្នួងសក់របស់អូនណាស់។ គូស្នេហ៍របស់បង ព្រលឹងមាសបងអើយ អូនល្អស្អាត គួរឲ្យស្រឡាញ់ណាស់។ រូបរាងរបស់អូនល្អស្អាតដូចដើមទន្លាប់ សុដន់របស់អូនក៏ដូចផ្លែទន្លាប់ដែរ។ បងគិតថា ត្រូវតែឡើងដើមទន្លាប់នេះ ដើម្បីបេះផ្លែរបស់វា។ សូមឲ្យសុដន់របស់អូនប្រៀបបាននឹង ចង្កោមទំពាំងបាយជូរ ហើយឲ្យដង្ហើមរបស់អូនសាយក្លិនក្រអូប ដូចផ្លែចន្ទន៍។ មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ យ៉ាងឆ្ងាញ់!
អាន បទចម្រៀង 7
ស្ដាប់នូវ បទចម្រៀង 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 7:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ