ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។ អូនដោះសម្លៀកបំពាក់ចេញទៅហើយ តើឲ្យអូនស្លៀកវិញដូចម្ដេចបាន? អូនទើបនឹងលាងជើង តើឲ្យអូនប្រឡាក់ជើងវិញដូចម្ដេចកើត? ម្ចាស់ចិត្តរបស់ខ្ញុំលូកដៃចូលមកតាមប្រហោងទ្វារ ធ្វើឲ្យចិត្តខ្ញុំរំភើបញាប់ញ័រ។ ខ្ញុំក៏ស្ទុះឡើងដើម្បីបើកទ្វារ ប្រេងក្រអូបហូរពីដៃ និងម្រាមដៃរបស់ខ្ញុំ ស្រក់ទៅលើរនុកទ្វារ។ ខ្ញុំបើកទ្វារថ្វាយម្ចាស់ចិត្តរបស់ខ្ញុំ តែគាត់ចាកចេញទៅបាត់។ ខ្ញុំប្រាថ្នាចង់ឮសំឡេងរបស់គាត់ណាស់។ ខ្ញុំតាមរកគាត់ តែរកពុំឃើញ ខ្ញុំស្រែកហៅគាត់ តែគាត់ពុំឆ្លើយទេ។ ពួកអ្នកយាមល្បាតទីក្រុងជួបខ្ញុំ ពួកគេវាយខ្ញុំ ពួកគេធ្វើឲ្យខ្ញុំរបួស ពួកអ្នកយាមកំពែងក្រុងយកស្បៃរុំខ្លួន ចេញពីខ្ញុំ។ ស្ត្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាងថា ប្រសិនបើពួកនាងឃើញម្ចាស់ជីវិតរបស់ខ្ញុំ តើពួកនាងប្រាប់គាត់ថាដូចម្ដេច? ចូរប្រាប់គាត់ថា ខ្ញុំមានជំងឺស្នេហា។ ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងមានអ្វីប្លែក ជាងបុរសឯទៀត បានជានាងសុំឲ្យយើងប្រាប់គាត់ដូច្នេះ។
អាន បទចម្រៀង 5
ស្ដាប់នូវ បទចម្រៀង 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 5:2-9
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ