បទចម្រៀង 2:1-6

បទចម្រៀង 2:1-6 គខប

រូប​អូន​ប្រៀប​បាន​នឹង​បុប្ផា​នៅ​វាល​សារ៉ូន និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។ ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង ចំណោម​យុវជន​ទាំង‌ឡាយ ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។ អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង ដំណាក់​ស្រា​ទំពាំង‌បាយជូរ នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។ សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរ សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន ដើម្បី​មាន​កម្លាំង​ឡើង​វិញ ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។ ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។