បទចម្រៀង 2:1-6

បទចម្រៀង 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។ ៙ មាស​សម្លាញ់អើយ ក្នុង​ចំណោម​ពួក​កូន​ស្រីៗ នាង​ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា។ ៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ ប្រៀប​ដូច​ជា​ដើម​សារី នៅ​កណ្ដាល​ពួក​ឈើ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​របស់​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់ ក៏​មាន​រស​ជាតិ​ផ្អែម​ដល់​អណ្ដាត​ខ្ញុំ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​ស៊ី‌លៀង ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ គឺ​ជា​សេចក្ដី​ស្រឡាញ់ សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចម្រើន​កម្លាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ

ចែក​រំលែក
អាន បទចម្រៀង 2

បទចម្រៀង 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រូប​អូន​ប្រៀប​បាន​នឹង​បុប្ផា​នៅ​វាល​សារ៉ូន និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។ ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង ចំណោម​យុវជន​ទាំង‌ឡាយ ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។ អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។ ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង ដំណាក់​ស្រា​ទំពាំង‌បាយជូរ នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។ សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយជូរ សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន ដើម្បី​មាន​កម្លាំង​ឡើង​វិញ ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។ ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ ហើយ​ដៃ​ស្ដាំ​របស់​បង​ឱប​រឹត​ខ្ញុំ។

ចែក​រំលែក
អាន បទចម្រៀង 2

បទចម្រៀង 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ជា​ផ្កា​កុឡាប​ដែល​ដុះ​នៅ​វាល​សារ៉ុន ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។ ៙ មាស​សំឡាញ់​របស់​អញ​នៅ​កណ្តាល​ពួក​កូន​ស្រីៗ ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា។ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្តាល​ពួក​កូន​ប្រុសៗ នោះ​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្តាល​ពួក​ឈើ​នៅ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​នៃ​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់​ក៏​មាន​រស​ផ្អែម​ដល់​អណ្តាត​ខ្ញុំ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ឯ​ផ្ទះ​ស៊ី‌លៀង ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ គឺ​ជា​សេចក្ដី​ស្រឡាញ់ សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់ ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ

ចែក​រំលែក
អាន បទចម្រៀង 2