រ៉ូម 9:30-33

រ៉ូម 9:30-33 គខប

ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។ រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​ខំ​ប្រឹង​ធ្វើ​តាម​ក្រឹត្យ‌វិន័យ*​ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់» ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ ​។