រ៉ូម 9:30-33
រ៉ូម 9:30-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? សាសន៍ដទៃដែលមិនបានស្វះស្វែងរកសេចក្តីសុចរិត បានទទួលសេចក្តីសុចរិត ជាសេចក្តីសុចរិតដោយសារជំនឿ តែសាសន៍អ៊ីស្រាអែលវិញ ដែលស្វះស្វែងរកសេចក្ដីសុចរិតដោយអាងក្រឹត្យវិន័យ មិនបានសម្រចតាមក្រឹត្យវិន័យឡើយ។ ហេតុអ្វី? ព្រោះគេអាងលើការប្រព្រឹត្ត មិនមែនអាងលើជំនឿ។ គេបានជំពប់នឹងថ្មដែលនាំឲ្យជំពប់នោះ ដូចមានសេចក្តីចែងទុកមកថា៖ «មើល៍ យើងដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ដែលធ្វើឲ្យគេជំពប់ដួល ជាថ្មដាដែលធ្វើឲ្យគេរវាតចិត្ត ហើយអ្នកណាដែលជឿដល់ថ្មនោះ នឹងមិនត្រូវខ្មាសឡើយ» ។
រ៉ូម 9:30-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? សាសន៍ដទៃដែលពុំបានស្វះស្វែងរកសេចក្ដីសុចរិត បែរជាបានទទួលសេចក្ដីសុចរិតទៅវិញ គឺសេចក្ដីសុចរិតមកពីជំនឿ។ រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមក្រឹត្យវិន័យនោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីពួកគេពឹងលើការប្រព្រឹត្តតាមវិន័យ មិនពឹងលើជំនឿទេ។ ពួកគេជំពប់ដួលនឹង «ថ្មដែលនាំឲ្យគេជំពប់» ដូចមានចែងទុកមកថា: យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាសិលាដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្តឡើយ ។
រ៉ូម 9:30-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្ដីសុចរិត នោះបានទាន់សេចក្ដីសុចរិតនោះហើយ គឺជាសេចក្ដីសុចរិត ដែលមកដោយសារសេចក្ដីជំនឿ តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រិត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រិត្យវិន័យដ៏សុចរិតទេ តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្ដីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ដូចមានសេចក្ដីចែងទុកមកថា «មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ»។