វិវរណៈ 5:8-10

វិវរណៈ 5:8-10 គខប

កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ*។ គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថា: “ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ* បម្រើ​ព្រះ‌ជា‌ម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែនដី”។