វិវរណៈ 5:8-10

វិវរណៈ 5:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ហើយ​គេ​ក៏​ច្រៀង​ទំនុក​មួយ​ថ្មី​ថា៖ «ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង​នេះ ហើយ​បក​ត្រា​ផង ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​លោះ​មនុស្ស​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ពី​គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ និង​គ្រប់​សាសន៍ ថ្វាយ​ដល់​ព្រះ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជា‌ណា‌ចក្រ​មួយ និង​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​សោយ​រាជ្យ​លើ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ*។ គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថា: “ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ* បម្រើ​ព្រះ‌ជា‌ម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែនដី”។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ នឹង​ពួក​ចាស់‌ទុំ​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង នឹង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ‌រាជ្យ​លើ​ផែនដី។

ចែក​រំលែក
អាន វិវរណៈ 5