វិវរណៈ 16:4-6

វិវរណៈ 16:4-6 គខប

ទេវតា​ទី​បី​យក​ពែង​របស់​ខ្លួន​ចាក់​លើ​ទន្លេ និង​ប្រភព​ទឹក​នានា ស្រាប់​តែ​ទន្លេ និង​ប្រភព​ទឹក​ក្លាយ​ទៅ​ជា​ឈាម​ទាំង​អស់។ ខ្ញុំ​ឮ​ទេវតា​ម្ចាស់​ទឹក​ពោល​ថា៖ «បពិត្រ​ព្រះអង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដោយ​យុត្តិធម៌​មែន! ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។