វិវរណៈ 16:4-6
វិវរណៈ 16:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទេវតាទីបីយកពែងរបស់ខ្លួនចាក់ទៅក្នុងទន្លេ និងរន្ធទឹកនានា ស្រាប់តែទន្លេ និងរន្ធទឹកទាំងនោះក៏ត្រឡប់ទៅជាឈាមដែរ។ ខ្ញុំឮទេវតាដែលគ្រប់គ្រងទឹកពោលថា៖ «ឱព្រះដ៏បរិសុទ្ធ ដែលគង់នៅសព្វថ្ងៃ ហើយក៏គង់នៅតាំងពីដើមរៀងមកអើយ ព្រះអង្គជំនុំជម្រះដូច្នេះ ពិតជាសុចរិតមែន។ ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។
វិវរណៈ 16:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះអង្គដ៏មានព្រះជន្មគង់នៅសព្វថ្ងៃ និងមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ព្រះអង្គពិតជាវិសុទ្ធ ហើយព្រះអង្គវិនិច្ឆ័យទោសដោយយុត្តិធម៌មែន! ដ្បិតអ្នកទាំងនោះបានបង្ហូរឈាមប្រជាជនដ៏វិសុទ្ធ* និងបង្ហូរឈាមពួកព្យាការី* ព្រះអង្គឲ្យឈាមគេផឹកដូច្នេះ សមមុខពួកគេហើយ»។
វិវរណៈ 16:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ នឹងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ រួចខ្ញុំឮទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងតែពីដើមរៀងមកអើយ ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ នឹងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ