ទំនុកតម្កើង 96:11-13

ទំនុកតម្កើង 96:11-13 គខប

ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​យាង​មក​ហើយ ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដី ព្រះអង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ព្រះអង្គ​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។