ទំនុកតម្កើង 96:11-13
ទំនុកតម្កើង 96:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
ទំនុកតម្កើង 96:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ ឲ្យផែនដីបានរីករាយឡើង ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ បន្លឺសំឡេងយ៉ាងអឺងកង! ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ ត្រេកអរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មាន ស្រែកហ៊ោនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គយាងមកហើយ ព្រះអង្គយាងមកវិនិច្ឆ័យទោសផែនដី ព្រះអង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ព្រះអង្គវិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ទំនុកតម្កើង 96:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានរីករាយឡើង ឲ្យសមុទ្រលាន់ឮរំពងឡើង ព្រមទាំងរបស់សព្វសារពើនៅក្នុងនោះដែរ ចូរឲ្យស្រែចំការ នឹងរបស់ទាំងប៉ុន្មាន ដែលមាននៅ ទីនោះ បានសប្បាយឡើងយ៉ាងក្រៃលែង នោះអស់ទាំងដើមឈើនៅព្រៃនឹងច្រៀង ដោយអំណរដែរ គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។