ទំនុកតម្កើង 91:1-6

ទំនុកតម្កើង 91:1-6 គខប

អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។ ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។ នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។ អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។