ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះអង្គបានធ្វើ ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំ គឺឲ្យគេឃើញថាទូលបង្គំសុចរិត ព្រះអង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅក្រមដ៏សុចរិត។ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច! រីឯក្រុងនានារបស់គេ ព្រះអង្គបានរំលាយអស់ហើយ គ្មាននរណានឹកឃើញទៀតទេ។ ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក ដើម្បីវិនិច្ឆ័យទោស។ ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។ សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ អស់អ្នកដែលត្រូវគេជិះជាន់ គឺជាបន្ទាយការពារនៅពេលមានអាសន្ន។ ព្រះអម្ចាស់អើយ អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ នឹងទុកចិត្តលើព្រះអង្គជាមិនខាន ដ្បិតព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
អាន ទំនុកតម្កើង 9
ស្ដាប់នូវ ទំនុកតម្កើង 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 9:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ