ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះនៃទូលបង្គំអើយ ពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ ហើយពេលយប់ ទូលបង្គំនៅតែរកព្រះអង្គដដែល។ សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ បានឡើងទៅដល់ព្រះអង្គ! សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែក របស់ទូលបង្គំផង! ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមា សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។ គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោម មនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ ឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្ស ដែលលែងមានកម្លាំងទៀត។ ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរ ទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គ លែងនឹកនា និងលែងជួយទៀត។ ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅ ទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។ ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក ព្រះអង្គបានធ្វើឲ្យអស់អ្នក ដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំ ព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំ ទូលបង្គំគេចពីស្លាប់មិនរួចឡើយ។ ភ្នែកទូលបង្គំស្រវាំង ដោយកើតទុក្ខវេទនាខ្លាំងពេក ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ! ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ! តើព្រះអង្គអាចធ្វើការអស្ចារ្យ សម្រាប់មនុស្សស្លាប់បានឬ? តើមនុស្សដែលស្លាប់ទៅហើយ អាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? - សម្រាក តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ ហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះ អាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គកើតឬ? តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ? តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះ អាចស្គាល់សេចក្ដីសុចរិត របស់ព្រះអង្គដូចម្ដេចបាន? ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ទូលបង្គំចូលមកអធិស្ឋាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គតាំងពីព្រឹក។ ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះ បង់ចោលទូលបង្គំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ?
អាន ទំនុកតម្កើង 88
ស្ដាប់នូវ ទំនុកតម្កើង 88
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 88:1-14
7 Days
Depression can affect anyone of any age for any number of reasons. This seven-day plan will guide you to the Counselor. Quiet your mind and heart as you read the Bible and you will discover peace, strength, and everlasting love. For more content, check out finds.life.church.
21 Days
Learn how best to pray, both from the prayers of the faithful and from the words of Jesus Himself. Find encouragement to keep taking your requests to God every day, with persistence and patience. Explore examples of empty, self righteous prayers, balanced against the pure prayers of those with clean hearts. Pray constantly.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ