ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។ ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់ មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ
អាន ទំនុកតម្កើង 78
ស្ដាប់នូវ ទំនុកតម្កើង 78
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 78:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ