ទំនុកតម្កើង 75:7-9

ទំនុកតម្កើង 75:7-9 គខប

គឺ​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ជា​ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ព្រះអង្គ​ដាក់​ទោស​អ្នក​នេះ ហើយ​លើក‌លែង​ទោស​អ្នក​នោះ។ ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ គឺ​ពែង​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ‌ពិរោធ ពេល​ព្រះអង្គ​ចាក់​ពែង​នោះ​ទៅ​លើ​ផែនដី មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​ត្រូវ​តែ​ទទួល​ទោស ចៀស​មិន​ផុត​ឡើយ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ របស់​លោក​យ៉ាកុប​រហូត​ត​ទៅ ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។