ទំនុកតម្កើង 75:7-9

ទំនុកតម្កើង 75:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។ ព្រោះ​ព្រះ‌យេហូវ៉ា​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។ ៙ តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការ របស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។