ទំនុកតម្កើង 72:10-15

ទំនុកតម្កើង 72:10-15 គខប

ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។ ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។ ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។ ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។ ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ព្រះ‌ករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។