ទំនុកតម្កើង 68:1-4

ទំនុកតម្កើង 68:1-4 គខប

ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​បាក់​ទ័ព ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដូច​ក្រមួន​ត្រូវ​ថ្ងៃ។ រីឯ​មនុស្ស​សុចរិត​វិញ​នឹង​បាន​រីក‌រាយ គេ​នឹង​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះ‌នាម​ព្រះអង្គ! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ថ្វាយ​ព្រះអង្គ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ!