ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទំនួញ របស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ សូមការពារទូលបង្គំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។ គេប្រើពាក្យសម្ដី ដូចដាវដ៏មុត ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។ ពួកគេលួចប្រហារមនុស្សទៀងត្រង់ គឺគេប្រហារមិនឲ្យដឹងខ្លួន ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។ ពួកគេនិយាយលើកទឹកចិត្តគ្នា ឲ្យប្រព្រឹត្តអំពើអាក្រក់ ពួកគេគិតគ្នាពីការលបដាក់អន្ទាក់ ចាំចាប់អ្នកដទៃ ទាំងពោលថា «គ្មាននរណាឃើញទេ!»។ គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖ «ឥឡូវនេះ យើងរៀបចំផែនការ របស់យើងយ៉ាងល្អរួចរាល់ហើយ!»។ គ្មាននរណាអាចយល់គំនិតអប្រិយ នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ! ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ ដោយមិនឲ្យដឹងខ្លួនជាមុន ពួកគេក៏របួសដួល។ ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។ មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។ សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ ដោយសារព្រះអម្ចាស់ ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
អាន ទំនុកតម្កើង 64
ស្ដាប់នូវ ទំនុកតម្កើង 64
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 64:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ