ទំនុកតម្កើង 63:2-5

ទំនុកតម្កើង 63:2-5 គខប

ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរី‌រុងរឿង​ព្រះអង្គ។ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។ ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។