ទំនុកតម្កើង 63:2-5

ទំនុកតម្កើង 63:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។ ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​បបូរ​មាត់​រីក‌រាយ

ទំនុកតម្កើង 63:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទូលបង្គំ​បាន​ឃើញ​ព្រះអង្គ​នៅ​ក្នុង​ទីសក្ការៈ ទូលបង្គំ​បាន​ឃើញ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ប្រសើរ​លើស​ជីវិត​ទៅ​ទៀត ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង សិរី‌រុងរឿង​ព្រះអង្គ។ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។ ទូលបង្គំ​នឹង​បាន​សប្បាយ មាន​សុខ‌ដុម‌រមនា ហើយ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង ច្រៀង​សរសើរ​តម្កើង​ព្រះអង្គ។

ទំនុកតម្កើង 63:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​របស់​ទ្រង់ ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ គឺ​យ៉ាង​នោះ ដែល​ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ ទូលបង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ព្រលឹង​ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផង មាត់​ទូលបង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ