ទំនុកតម្កើង 6:3-6
ទំនុកតម្កើង 6:3-6 គខប
ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត? ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។

