ចិត្តរបស់ខ្ញុំពោរពេញ ទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រទានពរដល់ព្រះអង្គរហូតតទៅ។ ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។ បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ទ្រង់មិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានព្រះជាម្ចាស់ ជាព្រះរបស់ព្រះអង្គជ្រើសរើសព្រះអង្គ ពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឲ្យព្រះអង្គ មានអំណរសប្បាយដ៏លើសលុប ដោយចាក់ប្រេងអភិសេកព្រះអង្គ។
អាន ទំនុកតម្កើង 45
ស្ដាប់នូវ ទំនុកតម្កើង 45
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 45:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ