ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។ ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន? ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។
អាន ទំនុកតម្កើង 42
ស្ដាប់នូវ ទំនុកតម្កើង 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 42:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ