ទំនុកតម្កើង 37:3-7

ទំនុកតម្កើង 37:3-7 គខប

ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។ ចូរ​ស្វែង​រក​សុភមង្គល​ពី​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​ប្រោស​ប្រទាន​នូវ​អ្វីៗ ដែល​អ្នក​ប្រាថ្នា​ចង់​បាន។ ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។