ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។ មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។ មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ ព្រះអម្ចាស់តែងសម្តែងព្រះហឫទ័យ មេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។
អាន ទំនុកតម្កើង 32
ស្ដាប់នូវ ទំនុកតម្កើង 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 32:7-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ