ទំនុកតម្កើង 24

24
ព្រះ‌មហា‌ក្សត្រ​ដ៏​ឧត្ដម
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1 ផែនដី និង​អ្វីៗ​សព្វ​សារ‌ពើ​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង
ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ!
2គឺ​ព្រះអង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី
ពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង
ពី​លើ​ទន្លេ​នានា។
3តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ
របស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ
ដ៏វិសុទ្ធ​របស់​ព្រះអង្គ​បាន?
4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ
ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។
5 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ
នឹង​ប្រោស​គេ​ឲ្យ​បាន​សុចរិត​ដែរ។
6គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះអង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។
- សម្រាក
7ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ
ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ
ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!
8តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ
សិរី‌រុងរឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
9ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា‌ក្សត្រ
ប្រកប​ដោយ​សិរី‌រុងរឿង​យាង​ចូល​មក!
10តើ​ព្រះ‌មហា‌ក្សត្រ​ប្រកប​ដោយ
សិរី‌រុងរឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
គឺ​ព្រះអង្គ​ហើយ​ដែល​ជា​ព្រះ‌មហា‌ក្សត្រ
ប្រកប​ដោយ​សិរី‌រុងរឿង!។
- សម្រាក

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 24: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ