ទំនុកតម្កើង 19:7-14

ទំនុកតម្កើង 19:7-14 គខប

ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដំបូន្មាន​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ល្អ​ត្រចះ‌ត្រចង់ បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយ ល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ វិន័យ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ត្រឹម​ត្រូវ និង​សុចរិត​ទាំង​អស់ គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរ ចេញ​ពី​សំបុក​ទៅ​ទៀត។ សេចក្ដី​ទាំង​នេះ​បាន​បំភ្លឺ​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូលបង្គំ​បាន​ទទួល​ផល​យ៉ាង​បរិបូណ៌។ គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុស ដែល​ខ្លួន​ប្រព្រឹត្ត​ដោយ អចេតនា​នោះ​បាន​ឡើយ សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ នូវ​កំហុស​ណា​ដែល​ទូលបង្គំ​មើល មិន​ឃើញ​នោះ​ផង។ សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះ ធ្វើ​ជា​ម្ចាស់​លើ​ទូលបង្គំ​បាន​ឡើយ ធ្វើ​ដូច្នេះ ទូលបង្គំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ទទួល​ពាក្យ​ដែល​ទូលបង្គំ​ទូល​ថ្វាយ ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូលបង្គំ​រិះគិត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​នេះ​ផង ដ្បិត​ព្រះអង្គ​ជា​ថ្ម‌ដា និង​ជា​ព្រះ​ដែល​ការពារ​ទូលបង្គំ!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 19:7-14

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ ទំនុកតម្កើង 19:7-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។