ទំនុកតម្កើង 16:5-8
ទំនុកតម្កើង 16:5-8 គខប
ក្រៅពីព្រះអម្ចាស់ ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះអង្គ។ ព្រះអង្គប្រទានចំណែកដ៏ល្អវិសេសក្រៃលែង មកទូលបង្គំ គឺជាកេរមត៌កល្អប្រសើរបំផុតសម្រាប់ទូលបង្គំ។ ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។ ទូលបង្គំនឹកដល់ព្រះអម្ចាស់ ដែលស្ថិតនៅខាងមុខទូលបង្គំជានិច្ច ដោយព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំនឹងមិនភ័យខ្លាចសោះឡើយ។

