ទំនុកតម្កើង 16:5-8 - Compare All Versions

ទំនុកតម្កើង 16:5-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។ ទូល‌បង្គំ​សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូល‌បង្គំ ចិត្តទូល‌បង្គំដាស់​តឿន​ទូល‌បង្គំ​នៅ​ពេល​យប់។ ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

ទំនុកតម្កើង 16:5-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូលបង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ព្រះអង្គ​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ទូលបង្គំ​ត្រូវ​ការ អនាគត​របស់​ទូលបង្គំ​ស្ថិត​នៅ​លើ​ព្រះអង្គ។ ព្រះអង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង មក​ទូលបង្គំ គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូលបង្គំ។ ទូលបង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​ផ្ដល់​យោបល់​ដល់​ទូលបង្គំ សូម្បី​តែ​នៅ​ពេល​យប់ ក៏​មន‌សិការ​របស់​ទូលបង្គំ​ដាស់‌តឿន​ទូលបង្គំ​ដែរ។ ទូលបង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ខាង​មុខ​ទូលបង្គំ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។

ទំនុកតម្កើង 16:5-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចំណែក​នៃ​មរដក ហើយ​ជា​ចំណែក​ក្នុង​ពែង​របស់​ទូលបង្គំ គឺ​ទ្រង់​ហើយ ដែល​ត្រួត​មើល​ចំណែក​ទូលបង្គំ ខ្សែ​រង្វាស់​បាន​ធ្លាក់​នៅ​ទី​កន្លែង​គាប់​ចិត្ត​ឲ្យ​ទូលបង្គំ អើ ទូលបង្គំ​បាន​ទទួល​មរដក​ល្អ​ណាស់ ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជួយ​គំនិត​ទូលបង្គំ អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ ទូលបង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ