ទំនុកតម្កើង 149:1-5
ទំនុកតម្កើង 149:1-5 គខប
ហាលេលូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ចូរច្រៀងសរសើរព្រះអង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះអង្គ! ចូរឲ្យជនជាតិអ៊ីស្រាអែល រីករាយនឹងព្រះអង្គដែលបានបង្កើតគេមក សូមឲ្យប្រជាជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះមហាក្សត្ររបស់ខ្លួន! ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ! ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យ នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកកិត្តិយសមនុស្សទន់ទាប ដោយសង្គ្រោះពួកគេ ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គ នាំគ្នាអរសប្បាយដ៏លើសលុប ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ!

