ទំនុកតម្កើង 139:9-12

ទំនុកតម្កើង 139:9-12 គខប

ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ ហើយ​ជួយ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​ពោល​ថា: «សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។ ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។