ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។ ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ សុទ្ធតែល្អអស្ចារ្យទាំងអស់។ នៅពេលទូលបង្គំកកើតឡើង ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង នឹងព្រះអង្គទេ។ កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរតែប្រហារមនុស្សពាល ហើយបណ្តេញពួកឃាតករចេញ ឲ្យឆ្ងាយពីទូលបង្គំ។ បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ ទៅប្រើសម្រាប់បោកបញ្ឆោត ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។ ឱព្រះអម្ចាស់អើយ ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង នឹងព្រះអង្គ។ ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំផ្ទាល់។ ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ សូមល្បងលមើលទូលបង្គំ ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត! សូមទតមើលទូលបង្គំផង ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
អាន ទំនុកតម្កើង 139
ស្ដាប់នូវ ទំនុកតម្កើង 139
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 139:13-24
3 days
God has gone before us and protects us from behind. He has our battles already handled. He has the blindside covered. He isn’t surprised by curveballs. This focused 3-day devotional will leave you encouraged in the truth that God is the provider of the exact portion, the exact measure, for your life.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ