ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែល ដើរកាត់បាតសមុទ្រនោះ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោន និងកងទ័ពរបស់ស្ដេចលិចលង់ ក្នុងសមុទ្រកក់នោះ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ នៅវាលរហោស្ថាន ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាច ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះបាទអុកជាស្ដេចស្រុកបាសាន ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ មកឲ្យប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! គឺប្រគល់ឲ្យជនជាតិអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! នៅពេលណាយើងរងទុក្ខវេទនា ព្រះអង្គតែងតែនឹកដល់យើង ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃ របស់បច្ចាមិត្ត ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
អាន ទំនុកតម្កើង 136
ស្ដាប់នូវ ទំនុកតម្កើង 136
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 136:13-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ