ទំនុកតម្កើង 125:1-3

ទំនុកតម្កើង 125:1-3 គខប

អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។ ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជានិច្ច យ៉ាង​នោះ​ដែរ ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រង លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លម្អៀង​ទៅ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។