ទំនុកតម្កើង 125:1-3

ទំនុកតម្កើង 125:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។ មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។ ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។