ទំនុកតម្កើង 123:1-4

ទំនុកតម្កើង 123:1-4 គខប

ឱ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ ស្ថាន​បរម‌សុខ​អើយ ទូលបង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះអង្គ។ យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ សូម​ប្រណី‌សន្ដោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។ យើង​ខ្ញុំ​ពុំ​អាច​ទ្រាំ‌ទ្រ នឹង​ការ​មើល‌ងាយ​ពី​សំណាក់​មនុស្ស​ព្រហើន ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយ‌ឫក​ខ្ពស់ បាន​ទៀត​ឡើយ។