ទំនុកតម្កើង 116
116
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់
1ខ្ញុំស្រឡាញ់ព្រះអម្ចាស់
ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង
ដែលខ្ញុំទទូចអង្វរ
2ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំ
អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។
3មច្ចុរាជបានរួបរឹតខ្ញុំ
ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
4ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖
ឱព្រះអម្ចាស់អើយ
សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!
5 ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យ
អាណិតមេត្តា។
6 ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
7ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ
បានសុខសាន្ត។
8ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
9ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ក្នុងពិភពមនុស្សលោកនេះ។
10 #
២ករ. ៤.១៣
ខ្ញុំនៅតែមានជំនឿដដែល
ទោះបីខ្ញុំពោលថា#១១៦.១០ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក ឯកសារបុរាណខ្លះមានសរសេរថា «ខ្ញុំជឿ ហេតុនេះហើយបានជាខ្ញុំនិយាយ» ដែលមានដកស្រង់ក្នុង ២ករ. ៤.១៣។ ខ្ញុំជាមនុស្សវេទនា។
11ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា
យើងមិនអាចទុកចិត្តលើមនុស្ស
ណាម្នាក់បានឡើយ#១១៦.១១ ឬមនុស្សទាំងអស់សុទ្ធតែជាអ្នកកុហក។ សូមប្រៀបធៀប រ៉ូម ៣.៤។។
12តើខ្ញុំអាចយកអ្វីមកតបស្នង
នឹងព្រះគុណទាំងប៉ុន្មាន
ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
13ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់
ដែលបានរំដោះខ្ញុំ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
14ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។
15 ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់
នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។
16ឱព្រះអម្ចាស់អើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ដូចម្ដាយរបស់ទូលបង្គំដែរ
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។
17ទូលបង្គំសូមថ្វាយយញ្ញបូជា
ដើម្បីអរព្រះគុណព្រះអង្គ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
18ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ
19គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់
ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។
ហាលេលូយ៉ា!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 116: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.