ហេតុអ្វីបានជាប្រជាជាតិនានានាំគ្នាពោលថា: «ព្រះរបស់ពួកគេនៅឯណា?»។ ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ។ រីឯព្រះរបស់អ្នកទាំងនោះវិញ សុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស។ ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនចេះដឹងក្លិន មានដៃ តែមិនចេះប៉ះពាល់ មានជើង តែមិនចេះដើរ ហើយមានបំពង់ក តែមិនអាចបញ្ចេញសំឡេងអ្វីបានឡើយ។ សូមឲ្យអស់អ្នកដែលបានសូន ធ្វើរូបព្រះក្លែងក្លាយ ហើយផ្ញើជីវិតលើព្រះទាំងនោះ បានដូចរូបព្រះទាំងនោះដែរ។
អាន ទំនុកតម្កើង 115
ស្ដាប់នូវ ទំនុកតម្កើង 115
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 115:2-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ